ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៥៤ឆ្នាំ និងឈ្មោះ ផន ភី ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិរុន ឃុំចំបក់ ស្រុបាទី ខេត្តតាកែវ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ១.៧២៥.០០០៛(មួយលាន ប្រាំពីររយម្ភៃប្រាំពាន់)រៀល ក្នុងកម្មវត្ថុពីការ ប្តឹងទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងអំឡុងពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។







