លិខិតជូនដំណឹងអំពីការប្តូរពេលសវនាការ

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៤ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដែលមានឯកឧត្តម អិន វ៉ានវិបុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីពិភាក្សាដេញដោលតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ វិញ ។

   អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវពិភាក្សាដេញដោលនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។