ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ រួមជាមួយ អនុប្រធាន និងអគ្គព្រះរាជអាជ្ញារង បានអញ្ជើញចូលជួប និងសម្តែងការគួរសមជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ រួមជាមួយ អនុប្រធាន និងអគ្គព្រះរាជអាជ្ញារង បានអញ្ជើញចូលជួប និងសម្តែងការគួរសមជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ប្រកបដោយការគោរព និងមានភាពស្និតស្នាលជាមួយគ្នាទៅវិញទៅមក ។