ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ​និងជាប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកណ្ដាល
នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ​និងជាប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលមានសមាសភាពដូចខាងក្រោម៖
-ឯកឧត្តម យូ ប៊ុនណា អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
-លោកស្រី យិច ឈាណាវី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក លី ចន្ថា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
-លោក ម៉ន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការតុលាការ
-លោកស្រី ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជី
-លោក ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជី
សមាសភាពចូលរួមពីសាលាដំបូងខេត្តកណ្ដាលរួមមាន៖
-ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្ដាល
-លោក លោកស្រី ជាអនុប្រធានសាលាដំបូង ចៅក្រម ប្រធាន-អនុប្រធានលេខាធិការ ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល នៃសាលាដំបូងខេត្តកណ្ដាល សរុបចំនួន៦៤នាក់។
ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកណ្ដាលដេីម្បី៖
១.ពិនិត្យអំពី នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ
២.ពិនិត្យអំពីនីតិវិធីនៃការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ដេីម្បីជៀសវាងការឃុំខ្លួនជនត្រូវចោទហួសកំណត់ច្បាប់
៣.ធានាកុំឱ្យនីតិវិធីនៃការស៊ើបសួរមានភាពយឺតយ៉ាវដោយមិនសមហេតុផល
៤.ផ្តល់យោបល់លើចំណាត់ការ នីតិវិធីនៃការស៊ើបសួរឱ្យមានភាពល្អប្រសេីរ និងឆាប់រហ័ស
៥.ផ្តល់យោបល់អំពីការចាត់បញ្ជូនរបាយការណ៍ស្ថិតិឱ្យបានទៀងទាត់ និងពន្លឿនការដោះស្រាយរឿងក្តីអាទិភាព
៦.ពិនិត្យ និងទទួលយកសំណូមពរផ្សេងៗ។