ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ សំថុល វណ្ណៈ ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាភាគីដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ៨២.៥០០៛(ប៉ែតសិបពីរពាន់ ប្រាំរយ)រៀល ក្នុងកម្មវត្ថុពីការ ប្តឹងសុំលែងលះ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃបានទទួលដំណឹងរហូតដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៦ នេះជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។







