លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

   យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ GO JUNG BUM ជាប្រធានក្រុមហ៊ុន HAHA(CAMBODIA)INC មានទីស្នាក់ការនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងដើមចោទឈ្មោះ ហួរ សុភាព មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៥៧ សង្កាត់ទំនប់ទឹកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៣៥ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ GO JUNG BUM ជាប្រធានក្រុមហ៊ុន HAHA(CAMBODIA)INC មានទីស្នាក់ការនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងដើមចោទឈ្មោះ ហួរ សុភាព មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៥៧ សង្កាត់ទំនប់ទឹកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ