លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

         ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវធ្វើការជំនុំជម្រះនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៤ ដែលមានលោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់ដែលត្រូវបំពេញ។