ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឲ្យ លោក ទេស វិបុល ប្រធានសមាគមន៍សេរីភាពសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឲ្យ លោក ទេស វិបុល ប្រធានសមាគមន៍សេរីភាពសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សាក្នុងជំនួបនេះ ផ្តោតសំខាន់លើ ទំនាក់ទំនងការងារផ្នែកយុត្តិធម៌ ជាមួយវិស័យសារព័ត៌មាន និងកិច្ចការងារមនុស្សធម៌ក្នុងវិស័យយុត្តិធម៌ផងដែរ។