លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

             យើង ហ៊ុន សុគន្ធា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ លីវ វណ្ណារ៉ុម ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៤ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីអ្នកដាក់ពាក្យសុំ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥៦(ដ) ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ លីវ វណ្ណារ៉ុម ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៤ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីអ្នកដាក់ពាក្យសុំនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៤ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ