ឯកឧត្តមអគ្គលេខាធិការ តំណាងឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញា ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការសាលាឧទ្ធរណ៍ បានចូលរួមពិធីបុណ្យសព លោក ទាវ ហួត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ
នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមអគ្គលេខាធិការ តំណាងឯកឧត្តមប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញា ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមពិធីបុណ្យសព លោក ទាវ ហួត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងនោះដែរ ក៏បាននាំយកនូវបច្ច័យរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងសប្បុរសជនមួយចំនួន ជូនលោកស្រី ស៊ិន ច័ន្ទសូនីតា ភរិយានៃសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធ លោក ទាវ ហួត បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។