លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ភាគីដើមចោទឈ្មោះ នេត ក្តេន និងភាគីចុងចម្លើយឈ្មោះ នាង ផាន្នី ប្តីឈ្មោះ ចាន់ សុគុន ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ដោយហេតុថា ចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី ដោយសាលាឧទ្ធរណ៍ភ្នំពេញកំណត់យកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២និង០០នាទីរសៀល នាសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដោយធ្វើការបញ្ជូនដីកាកោះចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ។ សូមអរគុណ