លិខិតជូនដំណឹងអំពីការប្តូរកាលបរិច្ឆេទការទាញហេតុផលដោយផ្ទាល់មាត់

                ប្រធានក្រុមប្រឹក្សាជំណុំជម្រះទីII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកលោក/លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលជំនុំជម្រះនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីព្រឹក នៅសាលសវនាការទី៣ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់រឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើ ត្រូវប្តូរទៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០២និង០០នាទីរសៀល នៅសាលសវនាការទី៣ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់ដែលត្រូវបំពេញ។