យើង ស៊ឺ លីនដា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ សៀវ អៀវថេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៩៥ ផ្លូវលេខ៩៣ ភូមិ៥ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥០ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចចុះផ្សាយលិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាលេខ ១៣ក្រ.V.ច ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ តាមការផ្សាយជាសាធារណៈតាមរយៈបញ្ជរសម្រាប់បិទប្រកាស និងក្នុងគេហទំព័រផ្លូវការរបស់សាលាឧទ្ធរណ៍ភ្នំពេញ។
អាស្រ័យហេតុនេះ សូមឈ្មោះ សៀវ អៀវថេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៩៥ ផ្លូវលេខ ៩៣ ភូមិ៥ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើ នៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។