លិខិតជូនដំណឹងអំពីការលើកពេលទាញហេតផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ សូមជូនដំណឹងមក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធ គ្នុងសំណុំរឿងរដ្ឋប្បវេណីដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី៣ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់នៃរឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។