យើង ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ផាន់ សាវឿន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២៣ ផ្លូវលេខ៤ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៣០ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ផាន់ សាវឿន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២៣ ផ្លូវលេខ៤ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





