ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ឌី តេលេ ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២០៦ ផ្លូវ៥៩៨ ភូមិទំនប់ទឹក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមេធាវីតំណាងដោយអាណត្តិលោក ឡុង អានន្តបញ្ញា ជាភាគីដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ១២.៣៣៣.៨០០៛(ដប់ពីរលាន បីរយសាមសិបបីពាន់ ប្រាំបីរយ)រៀល ក្នុងកម្មវត្ថុពីការ ប្តឹងទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃបានទទួលដំណឹងរហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។







