សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង៤ ក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង៤ ក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
=========
នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទាំង៤ រួមមាន វត្តសុវណ្ណសាគរ (ហៅវត្តគ្របហិប), វត្តព្រះឥន្ទទេពអង្គជុំ (ហៅវត្តចាមរអា), វត្តកលម្ពការាម (ហៅវត្តកាឡោមភ្លុក) និងវត្តអម្ពវនារាម (ហៅវត្តព្រៃស្វាយ) ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សានេះ តាមបណ្តាវត្តនីមួយៗ ទទួលបាន ទៀនព្រះវស្សា ចំនួន ១គូ, សាដកចំនួន ១ឈុត, អង្ករ ចំនួន ១០០គីឡូ, មីជាតិ ចំនួន ៥កេស, ទឹកបរិសុទ្ធ ចំនួន ៥កេស, ទឹកត្រី ចំនួន ៥យួរ, ទឹកស៊ីអុីវ ចំនួន ៥យួរ, ស្ករស ចំនួន ៥គីឡូ, ត្រីខ ចំនួន ៥យួរ, តែ ចំនួន ២០កញ្ចប់, កាហ្វេ ចំនួន ១កញ្ចប់ និងបច្ច័យកសាងមួយចំនួន។

ក្នុងឱកាសនេះដែរ, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានចែកជូនថវិកា និងក្រម៉ាដល់យាយជី តាជី ចំនួន១២០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា ចំនួន១ និងថវិកា ១ម៉ឺនរៀល ផងដែរ។