ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ បានចូលរួមសិក្ខាពីចម្ងាយ ស្តីពី "បទពិសោធន៍សិង្ហបុរីក្នុងការជំរុញលទ្ធផលនៃការអនុវត្តថវិកា"
នៅព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទៅ៣០ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាពីចម្ងាយ ស្តីពី "បទពិសោធន៍សិង្ហបុរីក្នុងការជម្រុញលទ្ធផលនៃការអនុវត្តថវិកា" ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលារដ្ឋបាលសាធារណៈប្រទេសសិង្ហបុរី។