លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

           យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ថេង គឹមសៀម ភេទស្រី អាយុ៦០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ២ សង្កាត់ជ្រោយចង្វារ ខន្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាភាគីសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៧៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

          អាស្រ័យហេតុនេះ សូមឈ្មោះ ថេង គឹមសៀម ភេទស្រី អាយុ៦០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ២ សង្កាត់ជ្រោយចង្វារ ខន្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ