លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ
យើង អ៊ុច កែនបូ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីចុងចម្លើយឈ្មោះ ស៊ឹម សើ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ដោយហេតុថា ចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី និងតាមពាក្យសុំឱ្យធ្វើការផ្សាយជាសាធារណៈរបស់មេធាវី ។
សេចក្តីនេះ សូមភាគីចុងចម្លើយចូលមកយកដីកាកោះនៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានរក្សាទុកនូវឯកសារបញ្ជូននេះ និងសូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២និង០០នាទីរសៀល សាលសវនាការទី៣ ក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។