លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

   យើង កែវ វណ្ណៈ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ជា ភាព និងឈ្មោះ រឿង គន្ធា(ទេព សុគន្ធា) អាសយដ្ឋានភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីការដ្ឋប្បវេណីលេខ ៤៤ "ក្រIIIស.អ" ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

   អាស្រ័យហេតុនេះ សូមឈ្មោះ ជា ភាព និងឈ្មោះ រឿង គន្ធា(ទេព សុគន្ធា) អញ្ជើញមកទទួលអនុសារសាលដីកាខាងលើនេះ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។