លិខិតជូនដំណឹងស្តីពីការលើកពេលប្រកាសសាលដីកា

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ គ្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានលើកប្រកាសសាលដីកានៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលដីកាព្រហ្មទណ្ឌដែលត្រូវប្រកាសតាមកាលបរិច្ឆេទខាងលើត្រូវលើកប្រកាសទៅថ្ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទីព្រឹក នាសាលសវនាការទី២វិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈត្រូវបំពេញ។

     អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។