លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់

ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសភារដ្ឋប្បវេណី សូមជម្រាបជូនដំណឹងមក ឯកឧត្តមអគ្គព្រះរាជអាជ្ញា លោកជំទាវ លោក លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធគ្នុងសំណុំរឿងរដ្ឋប្បវេណីដែលត្រូវធ្វើការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២និង០០នាទីរសៀល នាសាលសវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីដែលត្រូវធ្វើការទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់។

     អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោក/លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។