សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃខួបកំណើតគម្រប់ខួប ៦៩ ឈានចូល ៧០ឆ្នាំ

សូមគោរពជូនពរ ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃខួបកំណើតគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ខាងមុខ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមគោរពអនុញ្ញាតសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតតរៀងទៅ។