យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ទ្រី ញ៉ុកគ្រឿង មានអាសយដ្ឋានបច្ចុប្បន្នភូមិផ្ទះលេខ១១១ ផ្លូវ១៨ មណ្ឌល៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បាបរអំពៅ រាជធានីភ្នំពេញ ដែលជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៨៤ ចុះថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ទ្រី ញ៉ុកគ្រឿង មានអាសយដ្ឋានបច្ចុប្បន្នភូមិផ្ទះលេខ១១១ ផ្លូវ១៨ មណ្ឌល៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បាបរអំពៅ រាជធានីភ្នំពេញ ដែលជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។