យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងភាគីចុងបណ្តឹងឈ្មោះ បាញ់ អ៊ុយតា ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ងួន មុន្នីសត្យា អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅផ្លូវលំ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាភាគីកូនបំណុល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៧៣(រ) ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីចុងបណ្តឹងឈ្មោះ បាញ់ អ៊ុយតា ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ងួន មុន្នីសត្យា អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅផ្លូវលំ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។