លិខិតជូនដំណឹងស្តីពីការលើកកាលបរិច្ឆេទប្រកាសសាលដីកា
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ ជម្រាបជូន ឯកឧត្តមអគ្គព្រះរាជអាជ្ញា ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជនពាក់ព័ន្ធទាំងអស់ជ្រាបថា៖ ក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់កាលបរិច្ឆេទប្រកាសសាលដីកាលើសំណុំរឿងព្រហ្មទណ្ឌនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០ព្រឹក តែដោយសារការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ បម្លែងថ្មី(Delta) បានកើនឡើង និងដើម្បីចូលរួមបង្ការការទប់ស្កាត់ឆ្លងរីករាលដាលនៃជម្ងឺនេះ ក៏ដូចជាការចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ហេតុនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ សូមជូនដំណឹង អំពីការលើកកាលបរិច្ឆេទប្រកាសសាលដីកានៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០ព្រឹក ទៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០ព្រឹក វិញ។