លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

  យើង សុវណ្ណ ថាវឌ្ឍន៍ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ THUNYA NIKLANG ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋានភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីដើមចោទ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀល នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ THUNYA NIKLANG ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋានភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីដើមចោទ អញ្ជើញមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ទល់មុខអគារ(ខ) នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។