យើង អ៊ុច កែនបូរ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ម្ចាស់បំណុលឈ្មោះ លី ស៊ីវហុង និងប្តីឈ្មោះ សេង សុខណា មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១អេ ផ្លូវ៣៤៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅផ្ទះលេខTRH៥៦ បុរីអ័រគីដេ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៤០(រ) ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមម្ចាស់បំណុលឈ្មោះ លី ស៊ីវហុង និងប្តីឈ្មោះ សេង សុខណា មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១អេ ផ្លូវ៣៤៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅផ្ទះលេខTRH៥៦ បុរីអ័រគីដេ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។