លិខិតជូនដំណឹងអំពីការបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ

       យើង ប៉ែន ច័ន្ទនិមល ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ បេនីតូ អាល់ស៊ីឌី និងប្រពន្ធឈ្មោះ គង់ អានី មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាភាគីសហកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១០៤(ដ) ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីបង្គាប់ឱ្យម្ចាស់បំណុលមកបង់ពន្ធ និងបានធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ តាមការផ្សាយជាសាធារណៈ។

    អាស្រ័យហេតុនេះ សូមឈ្មោះ បេនីតូ អាល់ស៊ីឌី និងប្រពន្ធឈ្មោះ គង់ អានី មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាបង្គាប់ឱ្យបង់ពន្ធខាងលើនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។