យើង ផង់ សាញ់ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជម្រាបមកឈ្មោះ ហេ សុផា ភេទស្រី អាយុ៥៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ១៣EE0 ផ្លូវលេខ ១៦៦ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក ខៀវ សុផល ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទ ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ។
អាស្រ័យហេតុនេះ សូមឈ្មោះ ហេ សុផា ភេទស្រី អាយុ៥៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ១៣EE0 ផ្លូវលេខ ១៦៦ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ អញ្ជើញមកទទួលយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់។