ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួង ប្រធាននាយកដ្ឋានកិច្ចការតុលាការ
  នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានដឹកនាំកិច្ចប្រជុំស្ដីពី :
     ១-សមត្ថកិច្ចតុលាការយោធា 
     ២-អនីតិជន 
     ៣-អាជ្ញាយុកាលនៃបណ្តឹង
     ៤-ការបង្រ្កាបល្បែងស៊ីសង 
  កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួង ប្រធាននាយកដ្ឋានកិច្ចការតុលាការ។