លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

       យើង ភឿង ចាន់ម៉ារី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ គង់ សិទ្ធិ ភេទប្រុស, ឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី  មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ១៤ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៧៧ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ របស់មេធាវី ហ៊ល រាជបណ្ឌិត និងមេធាវី ច័ន្ទ វិចិត្រ ជាមេធាវីតំណាងដោយអណត្តិឱ្យ ធនាគារហត្ថា ម.ក សាខាខណ្ឌដូនពេញ សង្កាត់ផ្សារកណ្តាលទី១(ធនាគារ ហត្ថា ម.ក ការិយាល័យប្រតិបត្តិការ) សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ គង់ សិទ្ធិ ភេទប្រុស, ឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី  មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ១៤ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ឃ) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។