លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

       យើង ខុង ជិយោវ៉ារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ក្រុមហ៊ុន សាហាន់ អ៉ិនធើណេសិនណល(ខេមបូឌា) តំណាងដោយឈ្មោះ KIM SUNCHYAN ភេទប្រុស កើតឆ្នាំ១៩៥០ សញ្ជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនកូរ៉េខាងត្បូងលេខM93469694 មានទីលំនៅសព្វថ្ងៃស្ថិតនៅអគារលេខ៣៨, ៣៩, ៤០ សួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២០៨(ដ) ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូម ក្រុមហ៊ុន សាហាន់ អ៉ិនធើណេសិនណល(ខេមបូឌា) តំណាងដោយឈ្មោះ KIM SUNCHYAN ភេទប្រុស កើតឆ្នាំ១៩៥០ សញ្ជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនកូរ៉េខាងត្បូងលេខM93469694 មានទីលំនៅសព្វថ្ងៃស្ថិតនៅអគារលេខ៣៨, ៣៩, ៤០ សួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ច) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។