យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ក្រុមហ៊ុន ហួរលីត្រេឌីង តំណាងដោយឈ្មោះ ឃិន សុខន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលីរហួត្រេឌីង មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវលេខ៧០ស្ទួន ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៥៨ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ជាភាគីដើមចោទ សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន ហួរលីត្រេឌីង តំណាងដោយឈ្មោះ ឃិន សុខន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលីរហួត្រេឌីង មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវលេខ៧០ស្ទួន ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។