យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ឈ្មោះ សំ នារី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ៣២ និង៣៣ ផ្លូវលេខ២១៧ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងសុំជំនុំជម្រះសាជាថ្មី នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមពាក្យសុំរបស់មេធាវី លី សំបូររិទ្ធិ ជាអ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយនៃបណ្តឹងសុំឱ្យជំនុំជម្រះសាជាថ្មីឈ្មោះ NGUYEN XUAN DUNG តំណាងឱ្យធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិស៊ី សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ សំ នារី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ៣២ និង៣៣ ផ្លូវលេខ២១៧ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងសុំជំនុំជម្រះសាជាថ្មីនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។