លិខិតជូនដំណឹងអំពីការបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ

       យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ ឡាយ សាមឿន ភេទស្រី អាយុ៧៣ឆ្នាំ, ឈ្មោះ ម៉ម សំអាត់ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ឈ្មោះ ផៃ ស៊ីម ហៅ យាយអ៊ី ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ នួន ផាន ភេទប្រុស មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិទី៣ឋ ឃុំយាម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ឈ្មោះ សម សុធី ហៅ ទុយ ភេទប្រុស មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិបន្ទាយរកា ឃុំក្រាំងជីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឈ្មោះ Jonh Mark Torero ភេទប្រុស ជនជាតិហ្វីលីពីន មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាភាគីសហកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ១៣៥(រ) ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ ឡាយ សាមឿន ភេទស្រី អាយុ៧៣ឆ្នាំ, ឈ្មោះ ម៉ម សំអាត់ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ឈ្មោះ ផៃ ស៊ីម ហៅ យាយអ៊ី ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ នួន ផាន ភេទប្រុស មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិទី៣ឋ ឃុំយាម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ឈ្មោះ សម សុធី ហៅ ទុយ ភេទប្រុស មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិបន្ទាយរកា ឃុំក្រាំងជីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឈ្មោះ Jonh Mark Torero ភេទប្រុស ជនជាតិហ្វីលីពីន មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។