លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

  យើង លីវ ដារ៉ា ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ កែវ សាវឿន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ កែវ ម័យរស្មី(កែវ សម័យរស្មី) ភេទប្រុស អាយុ២៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៦២E0E1 ផ្លូវនរោត្តម ក្រុមទី៥៣ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសហចុងចម្លើយ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ កែវ សាវឿន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ កែវ ម័យរស្មី(កែវ សម័យរស្មី) ភេទប្រុស អាយុ២៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៦២E0E1 ផ្លូវនរោត្តម ក្រុមទី៥៣ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសហចុងចម្លើយ អញ្ជើញមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ទល់មុខអគារ(ខ) នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។