លិខិតជូនដំណឹងអំពីគារបញ្ជូនតាមការផ្សាយជាសាធារណៈ

 យើង ហ៊ុន សុគន្ធា ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ចាន់ សុវណ្ណារ៉ា កើតឆ្នាំ១៩៨៤ មានអាសយដ្ឋានភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ជាភាគីចុងចម្លើយ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ចាន់ សុវណ្ណារ៉ា កើតឆ្នាំ១៩៨៤ មានអាសយដ្ឋានភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ជាភាគីចុងចម្លើយ អញ្ជើញមកទទួលដីកាកោះខាងលើនេះ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។