ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី នៃសាលាដំបូងរាជធានីភ្នំពេញ បានអមដំណើរឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចុះពិនិត្យមើលការដ្ឋានសាងសងអគារសាលាយុត្តិធម៌ថ្មី
នារសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ និងលោក ទឹម សង្វារិទ្ធ អគ្គលេខាធិការរង រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអមដំណើរឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចុះពិនិត្យមើលការដ្ឋានសាងសងអគារសាលាយុត្តិធម៌ថ្មី របស់សាលាឧទ្ធរណ៍ភ្នំពេញ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និង សាលាដំបូងរាជធានីភ្នំពេញ និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សូមគោរពបញ្ជាក់ផងដែរ អគារសាលាយុត្តិធម៌ថ្មីនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោងនិងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ។