សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក អ៊ីវ ឈុនប៉ូច អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៤៧០A៨ ផ្លូវមុន្នីវង្ស ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ២៧៩ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៨៣៤(ទ) ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លើនៃសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១០២ដកឧ២០២៦ ចុះថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ភាគីប្តឹងឧទ្ធរណ៍ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។