ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញដឹកនាំគណៈប្រតិភូនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ថ្វាយកម្រងផ្កា....
ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញដឹកនាំគណៈប្រតិភូនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ក្នុងឱកាសខួបគម្រប់ ១៤ ឆ្នាំ នៃការយាងសោយព្រះទិវង្គត
===================
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កេីត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ក្នុងឱកាសទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងខួបគម្រប់ ១៤ ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) នៅមណ្ឌបតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញទាំងអស់ សូមលំឱនកាយថ្វាយមហាព្រះរាជកុសល និងសូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ព្រះបញ្ញាញាណដ៏ធំធេងបំផុតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។