លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

  យើង វ៉ា ដានីត ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ យូ សុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ជាភាគីកូនបំណុលនៃបណ្តឹងតវ៉ា នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១០៥(ដ) ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ យូ សុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ជាភាគីកូនបំណុលនៃបណ្តឹងតវ៉ា អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជី អាគារ(គ) នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។