ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ "
នៅព្រឹកថ្ងៃសុក្រ ០៤ កេីត  ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២  ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ " នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ  ។ ដោយមានកាចូលរួមពី ឯកឧត្តម លោក ជា អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ  និង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , ឯកឧត្តម លោក លោកស្រី ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង អធិការ និងលោក លោកស្រី ជាមន្រ្តីនៃមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន ១១៦ នាក់។
   ក្នុងកិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តការអនុវត្តច្បាប់ រវាងនគរបាលយុត្តធម៏ និងអាជ្ញាធរតុលាការអោយកាន់តែប្រសេីរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្តន៏ច្បាប់អោយបានត្រឹមត្រូវ និងយុត្តិធម៏ជូនជាតិ និងប្រជាជន ។ 
     - ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌។
     - ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើសនិងការកសាងសំណុំរឿងទៅតុលាការ។
     - ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។
   ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថាការជួបជុំគ្នាព្រឹកនេះ ក្នុងកិច្ចប្រជុំនេះបណ្តាលមកពី កត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការរាជធានីភ្នំពេញ ទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន  ពិសេសប្រជាជនរាជធានីភ្នំពេញ ទាំងមូលដែលជាភ័ព្វសំណាងរបស់ប្រជាជនយើងដែលមានមន្ត្រីល្អៗអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ក្រោយពីបានស្តាប់បទអន្តរាគមន៏របស់ ឯឧ ច្រឹង ខ្មៅ និងរបាយការណ៏របស់ឯឧ តាំង ស៊ុនឡាយ បានលេីកឡេីង ក្នុងនោះឯកឧត្តម ប្រធានសាលាឧទ្ធរណ៏ ក៏សម្តែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល នានាដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបាន ប្រកបដោយការរីកចម្រេីន កាកែល្អហេដ្ឋារចនាសម្ពន្ធ័ ការដោះស្រាយការកកស្ទះសុំណុំរឿង និងបានបានសហប្រតិបត្តការអនុវត្តច្បាប់ជាមួយនគរបាលយុត្តិធម៏បានល្អប្រសេីរ ធានាបាននូវប្រសិទ្ធភាពនៃការបង្រ្កាបបទល្មេីសបានទាន់ពេលវេលា និងផ្តល់សេវាយុត្តិធម៏ជូនប្រជាពលរដ្ឋបានឆាប់រហ័សស្របតាមគោលការណ៏ច្បាប់គួរជាទីមោទនះ ។ ទោះបីយេីងសម្រេចបានជោគជ័យយ៉ាងណាក្តី ក៏យេីងនៅមានចំនុចខ្វះខាត ជាបញ្ហាប្រឈម ដែលអាចកេីតមានឡេីងជាយថាហេតុ ដែលតម្រូវអោយយេីងរួមគ្នាគិត រួមគ្នាធ្វេី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះដេីម្បីជាឧត្តមប្រយោជន៏នៃការពង្រឹងនិងការលេីកកម្ពស់វិស័យយុត្តិធម៏ឪ្យកាន់តែមានលក្ខណះ ល្អប្រេសេីរ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សេង សុីវុត្ថា    ប្រធាន បានមានប្រសាសន៏ និងផ្តល់មតិបន្ថែមមួយចំនួនជូនអង្គប្រជុំ 
 ⁃ ត្រូវបន្តសិក្សារៀនសូត្រ ដកបទពិសោធន៏បន្ថែមទៀត ដេីម្បីពង្រឹងសមត្ថកិច្ចជំនាញផ្នែកច្បាប់ឪ្យកាន់តែល្អប្រសេីរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុត្តន៏ ច្បាប់ឪ្យកាន់តែល្អប្រសេីរ ។
 ⁃ ត្រូវពង្រឹងការគោរពវិន័យ ក្រមសីលធម៏ឪ្យបានខ្ជាប់ខ្លួនជាអាទ៏ អភិក្រមទាំង០៥ របស់សម្តចតេជោនាយករដ្ឋមន្រ្តី សុគតិធម៏ទាំង៥ និងត្រូវចៀសវាងអគតិទាំង៤ ។
  ក្នុងនោះដែរ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា បានមានប្រសាសន៍ ស្នេីរដល់ចៅក្រម និងព្រះរាជអាជ្ញា និងមន្រ្តីនគរបាលយុត្តធម៏ត្រូវយកចិត្ត ទុកដាក់ក្នុងកាសេីុបអង្កេតរបស់ខ្លួន នោះឪ្យច្បាស់លាស់នោះគឺត្រូវចុះដល់ទីកន្លែង ធ្វេីអោយគូរភាគគីអស់ចិត្ត និងទទួលយកបាននូវសេចក្តីសម្រេចមួយដ៏​ត្រឹមត្រូវ​ដែលទទួល​យកបាន​ទាំងអស់​គ្នា​ ។
⁃ ចំពោះការឆែកឆេរ​លំនៅឋាន​  ទីតាំង​អាជីវកម្ម​  ឃ្លាំង​ស្តុក​ទំនិញ​  ឱសថ​ស្ថាន​ថ្នាំ​ពេទ្យ​ជាដេីម​   ការឆែកឆេរខ្លះវាធ្វេីឪ្យប៉ះពាល់​ជីវភាព​របស់ប្រជាពលរដ្ឋដែល​ជាបុគ្គលិកធ្វេីការ​ ជាកម្ម​ករ​  អាជីវករ​ ដែល​កំពុង​ដំណើរ​ការ​អាជីវកម្ម​របស់ពួកគាត់ សូមព្រះរាជអាជ្ញា និង ចៅក្រម និងមន្រ្តីនគរបាលយុត្តធម៏ទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត ។
មុននឹង​ប្រតិបត្តិការ​ត្រូវ​សេុីប​អង្កេត​អោយបាន​ម៉ត់ចត់​ មាន​ភស្តុតាង​ច្បាស់​ ចាំយេីង​ធ្វេី​ ...។ 
  ត្រូវគិតពីជីវភាព និងការរស់នៅរបស់ពួកគាត់​ជាចំបង​ ។ 
​  -​យេីង​រួមគ្នា​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​  ការពារ​សណ្ដាប់ធ្នាប់​របៀប​រៀប​រយ​សង្គម​  ការពារ​សន្តិសុខ​ សន្តិភាព​សង្គម​តាម​រយៈ​ការ​អនុវត្តន៍​ច្បាប់​ តាម​រយៈ​សេចក្ដី​សំរេច​មួយ​ដ៏ត្រឹម​ត្រូវ​តាមច្បាប់​...។