យើង ផង់ សាញ់ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក សមាគម សុភា អភិវឌ្ឍន៍ មានការិយាល័យផ្ទះលេខ៣២B ផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀុមរាប ខេត្តសៀមរាប ដែលមានលោក យុន សុភា ជាអ្នកតំណាង ដែលជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៣(ដ) ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក សៀន ស៊ីលវីយោ ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទ សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅសាលសវនាការទី១ ។
អាស្រ័យហេតុនេះ សូម សមាគម សុភា អភិវឌ្ឍន៍ មានការិយាល័យផ្ទះលេខ៣២B ផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀុមរាប ខេត្តសៀមរាប ដែលមានលោក យុន សុភា ជាអ្នកតំណាង ដែលជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៣(ដ) ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញមកទទួលដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក សាលសវនាការទី១ ដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងខាងលើ ។