លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

  យើង កែវ វណ្ណៈ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ យាំ ផាន ភេទស្រី អាយុ៥៧ឆ្នាំ ឈ្មោះ យាំ ឈួន ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ យាំ ពៅ ពេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣២ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ យាំ ផាន ភេទស្រី អាយុ៥៧ឆ្នាំ ឈ្មោះ យាំ ឈួន ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ យាំ ពៅ ពេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣២ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញមកទទួលដីកាកោះខាងលើនេះ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។