យើង ថន រដ្ឋា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ភឹម រតនា ភេទស្រី កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៤ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១២៥DE ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៥(ដ) ចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ភឹម រតនា ភេទស្រី កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៤ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១២៥DE ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។