លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីដែលពាក់ព័ន្ធសំណុំរឿងដែលត្រូវសវនាការនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ សូមជម្រាបជូនលោក លោកស្រីមេធាវី និងភាគីដែលពាក់ព័ន្ធ ដែលបានទទួលដំណឹងពីដីកាកោះហៅដើម្បីចូលរួមក្នុងកម្មវិធីសវនាការនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានបញ្ហាសុខភាពមិនអាចដំណើរការសវនាការតាមកាលបរិច្ឆេទបាន។
អាស្រ័យហេតុនេះ សូមលោក លោកស្រីមេធាវី និងភាគីដែលពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។