យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កែម វណ្ណៈ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២០ ក្រុមទី០២ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាភាគីដើមចោទ និងជាដើមបណ្តឹងសាទុក្ខនៃសំណុំរឿងលេខ ០១៦ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាលេខ ៣៨ក្រIII"អប" ចុះថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១ និងមាត្រា២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានឡើយ។
អាស្រ័យហេតុនេះ សូមឈ្មោះ កែម វណ្ណៈ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២០ ក្រុមទី០២ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាភាគីដើមចោទ និងជាដើមបណ្តឹងសាទុក្ខនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើ នៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។