លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ដាំ ដារាលីន ភេទប្រុស អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាភាគីម្ចាស់បំណុលនៃសំណុំរឿងលេខ ១៧(រ) ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ដាំ ដារាលីន ភេទប្រុស អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាភាគីម្ចាស់បំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។